ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បញ្ជាឱ្យមន្ទីរជំនាញធ្វើការស្តារ និងជួសជុលឡើងវិញផ្លូវគមនាគមន៍ដែលរងការយាយីដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក!

(កំពង់ចាម) នៅថ្ងៃទី០៥  ខែវិច្ឆិកា  ឆ្នាំ២០២១នេះ បន្ទាប់ពីប្រគល់ផ្ទះមនុស្សធម៌ ទី៦ នៅស្រុកជើងព្រៃ នៅព្រឹកថ្ងៃទី០៥ ខែឆ្នាំដដែល ឯកឧត្តម អ៊ុន បាន់ដា អភិបាល នៃគណៈអភិបាលខេត្តខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញពិនិត្យស្ថានភាពផ្លូវថ្នល់ដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងមក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម និងបានជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវខាងលើផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានចាត់ឱ្យមន្ទីរ សាធារណការ និងដឹកជញ្ជូន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស ធ្វើការជួសជុលផ្លូវខាងលើឡើងវិញឱ្យបានឆាប់ និងការរៀបចំប្រព័ន្ធលូរំដោះទឹកឱ្យបានត្រឹមត្រូវ ស្របទៅតាមបទដ្ឋានបច្ចេកទេស ។ ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។