ព័ត៌មានជាតិ

ពិធីបេីកវគ្គឆ្លុះបញ្ចាំងពីតួនាទី ភារកិច្ច និងសមត្ថកិច្ច របស់ការិយល័យប្រជាពលរដ្ឋ​ របស់រដ្ឋបាលខេត្តសៀមរាប និង រដ្ឋបាលក្រុង ស្រុក

(សៀមរាប) ៖នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប​ មានបើកវគ្គឆ្លុះបញ្ចាំងពីតួនាទី ភារកិច្ច និងសមត្ថកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្ត ក្រុង ស្រុក ក្រោមវត្តមានចូលរួមរបស់លោកស្រី មឿង សុផល្លា សមាជិកក្រុម ប្រឹក្សាក្រុងសៀមរាប ដោយមានការចូលរួមពីប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ក្រុង ស្រុក ដែលរៀបចំឡើងដោយក្រុមការងារកម្មវិធី ISD។

មានមតិបើកវគ្គនោះដែរលោកស្រី មឿង សុផល្លា សមាជិកក្រុម ប្រឹក្សាក្រុងសៀមរាប បានលើកពីគោលបំណង នៃវគ្គឆ្លុះបញ្ចាំងនេះ គឺឆ្លុះបញ្ចាំងអំពីការប្រមូលទិន្នន័យ ការស្ទង់មតិអ្នកប្រើប្រាស់សេវានៅការិយាល័យច្រកចេញចូលតែមួយ ការវិភាគ ទិន្នន័យ ការបកស្រាយលទ្ធផល និងការសរសេររបាយការណ៍។ ឆ្លុះបញ្ចាំងអំពីការអនុវត្តតួនាទី ភារកិច្ចរបស់ការិ យាល័យប្រជាពលរដ្ឋក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយ បណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋ (គោលការណ៍អព្យាក្រឹត តម្លាភាព យុត្តិធម៌ រក្សាការសម្ងាត់ និងគណនេយ្យភាព) ។ ឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ ដែលមានសមត្ថកិច្ចដោះស្រាយបណ្ដឹង និងដោះស្រាយ ។ លោកស្រីក៏បានបញ្ជាក់ថា ការិយាល័យប្រជាពលលរដ្ឋ គឺជាយន្តការអព្យាក្រឹត្យ មួយដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត ក្រុង ស្រុកនីមួយៗ សម្រាប់ការទទួល និងការសម្រុបសម្រួលបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធការផ្តល់សេវាសាធារណៈ និងការគ្រគ្រង់រដ្ឋបាលនៅរដ្ឋបាលថ្នាក់ខេត្ត ក្រុង ស្រុក ។

ម៉្យាងទៀត អំពីតួនាទីភារកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ គឺទទួលនិងប្រមូលពាក្យបណ្តឹងនានា ក្នុងដែនសម្ថកិច្ចរបស់ខ្លួន និង បញ្ជូនពាក្យបណ្តឹងទាំងឡាយណាដែលមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទៅអង្កភាពមានសមត្ថកិច្ចពាក់ព័ន្ធ តាមដានការដោះស្រាយ ដើម្បីបញ្ជួនពត៌មានទៅម្ចាស់បណ្តឹង និង ចាត់វិធានការស៊ើបអង្កេតបណ្តឹងរដ្ឋបាលលើអនុសាសន៍អំពើវិធានការដោះស្រាយបណ្តឹង និង តាមដានអនុវត្តដោះស្រាយបណ្តឹងស្ថិតក្នុងដែនសម្ថកិច្ចរបស់ខ្លួន ព្រមទាំងផ្តល់ពត៌មានត្រលប់ដល់ប្រជាពលរដ្ឋអំពីការដោះស្រាយបណ្តឹង ។ ចំពោះសម្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ គឺ(ពិនិត្យសេចក្តីសម្រេចរបស់រដ្ឋបាល ខេត្ត ក្រុង ស្រុក ការិយាល័យ អង្គភាពថ្នាក់ខេត្ត ក្រុង ស្រុក ដែលអនុវត្តផ្ទុយពីច្បាប់លិខិតបទដ្ឋានឬប៉ះពាលអវិជ្ជមាន ) ។

ក្នុងនោះដែរលោក នេត ផល្គុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ក៏បានធ្វើបទបង្ហាញ ដល់វគ្គទាំងមូល អំពីលទ្ធផល និង បទពិសោធន៍របស់ការិយាល័យប្រជាពលរដ្ឋខេត្ត បានអនុវត្តកន្លងមក ក្រោយពីការបង្កើតឲ្យដំណើរការនូវ ការិយាល័យប្រជាពលរដ្ឋ នៅក្នុងរដ្ឋបាលខេត្តសៀមរាប ដើមី្បជាយន្តការមួយសម្រាប់ការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក យកទៅអនុវត្ត ប្រកបដោយប្រសិទ្ធភាព ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។