ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់សប្បុរសជននានា

(ខេត្តព្រៃវែង) ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់

1. ឯកឧត្តមបណ្ឌិត សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៤,០០០,០០០រៀល (បួនលានរៀលគត់)

2.លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជួនខេត្តព្រៃវែង ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៤,០០០,០០០រៀល(បួនលានរៀលគត់)

3.លោក ឧត្តមសេនីយ៍ទោ ហេង ឡាលីន មេបញ្ជាការរង កងពលតូចលេខ៧០ និងលោកជំទាវដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន $500 (ប្រាំរយដុល្លាអាមេរិកគត់)

4.លោក អនុសេនីយ៍ទោ មាស សុភី នាយរងផ្នែកប្រតិបត្តិការ និងនីតិវីធី នៃស្នងការដ្ឋាននរបាលខេត្តព្រៃវែង បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០០,០០០រៀល(ពីរយពាន់រៀលគត់)

ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់ ការគាំទ្រ និងលើកទឹកចិត្ត ជាការរួមចំណែកក្នុងការរៀបចំកញ្ចប់អាហារ និងភេសជ្ជៈ ជូនដល់បងប្អូនក្រុមគ្រូពេទ្យជួរមុខ (កងទ័ព ឈុត ស) កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យក្នុងខេត្តព្រៃវែង ក្នុងកំឡុងពេលវិបត្តិកូវីដ-១៩នេះ។

សូមជូនពរដល់ ឯកឧត្តម បណ្ឌិត សេង បញ្ញាឫទិ្ធ, លោក អ៊ុន សុធា, លោកឧត្តមសេនីយ៍ទោ ហេង ឡាលីន, លោក អនុសេនីយ៍ទោ មាស សុភី និងក្រុមគ្រួសារ ព្រមទាំងសហការី ជូបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។