ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយលោក Gunther Beger នាយកគ្រប់គ្រង SDG ការច្នៃប្រឌិត និងការផ្លាស់ប្តូរសេដ្ឋកិច្ច នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)

(ភ្នំពេញ) ៖នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិភាក្សាជាមួយលោក Gunther Beger នាយកគ្រប់គ្រង SDG ការច្នៃប្រឌិត និងការផ្លាស់ប្តូរសេដ្ឋកិច្ច នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីទិសដៅក្រសួងក្នុងការចង់សម្រេចបាននូវសន្តិសុខស្បៀង និងមាននិរន្តរភាពសេដ្ឋកិច្ច ដោយក្នុងនោះត្រូវពិនិត្យការប្រើប្រាស់ដីឱ្យមានតុល្យភាព ដើម្បីឱ្យកសិករអាចបន្តការដាំដុះ ទទួលបានចំណូល និងកើនប្រាក់ចំណេញ។ ក្នុងន័យនេះ កសិករត្រូវការបច្ចេកទេស បច្ចេកវិទ្យា ដើម្បីផលិតផលិតផលប្រកបដោយគុណភាពស្តង់ដា សម្រាប់ផ្គត់ផ្គង់តម្រូវទីផ្សារពេញមួយឆ្នាំ។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យ UNIDO សហការ និងពិនិត្យលទ្ធភាពសិក្សាលើការងារនេះ រួមទាំងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ផងដែរ ព្រោះវាជាគោលដៅអាទិភាពមួយរបស់ក្រសួង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។