ព័ត៌មានជាតិ

នគរបាលសហការពិនិត្យឃេីញសត្វមាន់រស់ចំនួនមួយរថយន្តដែ​ល​ ដឹកជញ្ជូនដោយគ្មានលិខិត​អនុ​ញ្ញាត្តនៅស្រុកភ្នំព្រឹក!

(បាត់ដំបង) ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤វេលាម៉ោង​០៦​និង៣០នាទីព្រឹកអនុវត្តតាមយោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេ​នីយ៍ឯក​ ភួង​ ច័ន្ទតារ៉ា​ ស្នងការរងផែនការងារនគរ​បាល​ប្រឆាំ​ង​បទល្មេីស​សេដ្ឋកិច្ច​ លោកវរសេនីយ៍ឯក​ អ៉ិម​ កុសល​ ស្នងការរង​ដឹកនាំការ​ងារ​ការិយាល័យ​នេះ លោកវរសេនីយ៍ឯក​ យី​ យក់សាននាយកា​រិយាល័យនគរ​បាល​ប្រឆាំ​ង​បទល្មេីស​សេដ្ឋកិច្ច​បាន​ដឹកនាំកម្លាំង ចូលរួមស​ហការជាមួយមន្រ្តីជំនាញ​ ការិ​យាល័យផលិតកម្ម និងបសុ ព្យាបាល ខេត្តបាត់ដំបង ចុះបង្ក្រាបករណីដឹកជញ្ជូនមាន់រស់គ្មានលិខិតអនុញ្ញាត​ពីក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និង​នេសាទ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលនៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានត្រួតពិនិត្យ​រថយន្តមួយគ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌សំបកឪ​ឡឹក ពាក់ស្លាកលេខបាត់ដំបង 2C-3805 រកឃើញមាន់រស់​ចំនួន៣៥៨ក្បាល ស្មើនឹង ៤៥​តាការ និងបាននាំយកមករក្សាទុកបណ្តោះអាសន្ន និងអនុវត្តនីតិវិធីបន្តនៅចត្តាឡីស័ក របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង៕ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។