ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ចាម សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទឹកទន្លេ ដែលមានទីតាំងស្ថិតនៅភូមិព្រែកទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ

(កំពង់ចាម) ៖ រដ្ធបាលខេត្តកំពង់ចាម សេចក្ដីប្រកាសព័ត៌មាន ស្ដីពី បានចុះទប់ស្កាត់បុគ្គលឈ្មោះ អ៊ាង និងឲ្យកាយថ្មចេញវិញ ក្រោយលួចចាក់ចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិ នៅភូមិព្រែកទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ។

មន្រ្តីអាជ្ញាធរខេត្តកំពង់ចាម បានបញ្ជាក់ថា បុគ្គលរូបនេះបានចាក់ថ្មលុបទន្លេមេគង្គនេះ មានរយះពេលជាងមួយខែមកហើយ តែមិនបានដឹងដោយសារគាត់បិទបាំងការដ្ឋាននេះជិតឈឹង!

ក្រោយទទួលបានព័ត៌មាន និងឃើញសកម្មភាពនេះពីអ្នកនេសាទ ឯកឧត្តម អ៊ុន ចានដា អភិបាល នៃគណ: អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យមន្រ្តីជំនាញចាត់ការជាបន្ទាន់ រហូតចុះទៅទប់ស្កាត់ និងបានហៅបុគ្គលនេះមកបញ្ឈប់សកម្មភាព ហើយឲ្យកាយថ្មចេញវិញ!

ពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរ ចាត់វិធានការលើសជាងនេះ ដើម្បីជាការព្រមានដល់បុគ្គលផ្សេងទៀត។

👉🏿សូមអានសេចក្ដីប្រកាសព័ត៌មានរបស់រដ្ធបាលខេត្តកំពង់ចាមដូចខាងក្រោម៖

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។