ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ចូលរួមអបអរសាទរ ក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ចំនួនជាង២,០០០នាក់

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមអបអរសាទរ ក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ចំនួនជាង២,០០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី ស្ថិតនៅសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តសូមសម្តែងនូវ​គារវៈ​កិច្ច​គោរព​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះវត្តមាន​ដ៏ថ្លៃថ្លា​របស់សម្តេចក្រឡាហោម​ ស​ ខេង​ នាយករដ្ឋមន្ត្រីស្តីទី និងប្រតិភូអមដំណើរទាំងអស់ដែល​បាន​ឆ្លៀតឱកាសដ៏មមាញឹក និង មានតម្លៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីអបអរសាទរ និងប្រគល់សញ្ញាបត្រជូន ដល់និស្សិតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ នាពេលនេះ។

សារជាថ្មីម្តងទៀត​ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត​ និងមន្ត្រីរាជការ ព្រមទាំងលោកគ្រូ អ្នកគ្រូ និស្សិត នៃសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ និងអាណាព្យាបាលទាំងអស់ សូមគោរពជូនពរ​ សម្តេចក្រឡាហោម និង លោកជំទាវ​ ព្រមទាំងប្រតិភូអមដំណើរ សូមឲ្យមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បីដឹកនាំ​ និងអភិវឌ្ឍន៌​ជាតិមាតុភូមិ​ អោយមានភាពរុងរឿង​ និង​ រីកចម្រើន​តរៀងទៅ​។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។