ព័ត៌មានជាតិ

ទស្សនកិច្ចនៅសហគមន៍កសិកម្មបន្លែចំរុះជាយក្រុងកំពង់ស្ពឺ

(កំពង់ស្ពឺ)៖
ថ្ងៃអាទិត្យ ១៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣
ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គង់ ចាន់វាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចនៅសហគមន៍កសិកម្មបន្លែចំរុះជាយក្រុងកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមអមដំណើរដោយ លោក ឈៀង តុលា ប្រធានមន្ទីរ និងថ្នាក់ដឹកនាំការិយាល័យជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ។ ដំណើរទស្សនកិច្ចនេះ បានប្រព្រិត្តទៅដោយមានការអញ្ជើញពិនិត្យដំណើរការទូទៅនៅក្នុងទីតាំងសហគមន៍ និងចុះពិនិត្យការអនុវត្តក្នុងផលិតកម្មដំណាំ របស់កសិករដែលជាសមាជិករបស់សហគមន៍។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។