ព័ត៌មានជាតិ

អ្នកត្រូលឆាវឆាវ ត្រូវបានតែងតាំង ជាសមាជិកក្រុមលេខាសម្តេចតេជោ

(ភ្នំពេញ) ៖ លោក អ៊ុយ រិទ្ធី អ្នកត្រូលឆាវឆាវ ត្រូវបានតែងតាំងជាសមាជិកលេខា​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានឋានៈស្មើប្រធាននាយក​ដ្ឋាន។

អនុក្រឹត្យតែងតាំង និងផ្តល់ឋានៈជូនលោក អ៊ុយ រិទ្ធី ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។

សូមបញ្ជាក់ថា លោក អ៊ុយ រិទ្ធី គឺជាម្ចាស់សំឡេងក្នុងវីដេអូកម្សាន្តសប្បាយ ដែលមានរូបភាពតួអង្គក្នុងរឿងសាមកុក ជាពិសេសវីដេអូរបស់ឆាវឆាវ រហូតគេហៅវីដេអូនោះថា «ត្រូលឆាវឆាវ»។ ការបញ្ចូលសំឡេងនោះទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ផងដែរ។ ថ្មីៗបុរសជាម្ចាស់សំឡេង និងជាអ្នកធ្វើវីដេអូនេះ ក៏បានធ្វើវីដេអូអំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោត និងអំពាវនាវពលរដ្ឋឱ្យគាំទ្របក្សប្រជាជនកម្ពុជាផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។