ព័ត៌មានជាតិ

រថយន្តសាំយ៉ុងមួយគ្រឿង ដឹកជញ្ជូនឈើខុសច្បាប់ ត្រូវបាន លោក នួន សុខុម ដឹកនាំកម្លាំងបង្ក្រាប!

(ព្រះវិហារ)  :រថយន្តសាំយ៉ុងមួយគ្រឿង ពណ៍សរ ពាក់ផ្លាក
លេខកំពង់ចាម 2A3563 ដឹកឈើប្រភេទក្តា ចេញ
ពីពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្ដាន្ត ខេត្តព្រះវិ
ហារ យកទៅលក់នៅតាមដេប៉ូឈើនៅខេត្តសៀម
រាប ត្រូវបានលោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្លាំងផ្នែករដ្ឋបា
លព្រៃឈើត្បែងមានជយ័ កម្លាំងនគរបាលសេដ្ឋកិច្ច
ខេត្តព្រះវិហារ នឹងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាបបាននៅចំណុចផ្លូវជាតិលេ
ខ64ស្ថិតក្នុងភូមិថ្មី ឃុំថ្មី ស្រុកគូលែន កាលពីវេលាម៉ោង2ទៀបភ្លឺថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ។

មេឈ្មួញឈ្មោះសៅ បានប្រាប់អោយដឹងថា ខ្លួន
ទើបតែរកសុីដឹកឈើបានកន្លះឆ្នាំនេះទេ ហើយខ្លួន
បានរត់ការបង់លុយអោយសមត្ថកិច្ចស្រុកជាំក្សាន្ត
នឹងស្រុកគូលែនគ្មានចន្លោះអ្នកណាម្នាក់លើយ ពេល
នេះស៊យធំដោយបានជួបជាមួយក្រុមអ្នកសាព័ត៍មាន
រាយការណ៍អោយសមត្ថកិច្ចចុះមកបង្ក្រាបតែម្តង ។

លោក នួន សុខុម បានអោយដឹងថា បន្ទាប់ពីទទួល
បានសេចក្តីរាយការណ៍មកថា មានរថយន្តសាំយ៉ុង
ដឹកឈើដោយគ្មានលិខិតអនុញ្ញាត លោកបានដឹកនាំ
កម្លាំងចុះទៅដល់ទីតាំងភ្លាមៗដែរ ហើយបានចាត់
ចែងអូសរថយន្តដឹកឈើមួយគ្រឿងនេះយកមករក្សាទុក
នៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជយ័ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ លោក នួន សុខុម បាន
បន្តអោយដឹងថា កន្លងមកខណ្ឌ័រដ្ឋបាលព្រៃឈើព្រះ
វិហារ តែងតែសហការបានយ៉ាងល្អជាមួយកងកម្លាំង
សមត្ថកិច្ចដ៍ទៃទៀត ក្នុងការចុះទប់ស្កាត់ បង្ក្រាបបទ
ល្មើសព្រៃឈើនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ទទួ
លបានជោគជយ័ ជាងនេះទៅទៀតក៍សូមសម្តែងនូវ
ការអរគុណចំពោះក្រុមអ្នកសាព័ត៍មានក្នុងខេត្តព្រះវិ
ហារ ដែលបានផ្តល់ពត័មានទាន់ហាតុការមកដល់
លោក ដើម្បីមានវិធានការទប់ស្កាត់នឹងបង្ក្រាបអោយ
បានទាន់ពេលវេលា !។

ដោយ ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។