ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងត្រូវបិទបញ្ចប់ នាពេលខាងមុខឆាប់ៗនេះ

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជាបញ្ហាមួយដែលនាំផលប៉ះពាល់ដល់បណ្តាប្រទេសផ្សេងៗទៀត គឺបញ្ហាប្រេងសាំងឡើងថ្លៃ ប៉ុន្តែនៅពេលខាងមុខនេះ បញ្ហារបស់ប្រទេសទាំងពីរ នឹងត្រូវដោះស្រាយបានឆាប់រហ័ស តាមរយៈយន្តការចរចារគ្នា រកដំណោះស្រាយឈានទៅរកការបញ្ចប់ជម្លោះប្រដាប់អាវុធ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ស្អែកនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា សង្គ្រាមជាបញ្ហាមួយហើយ តែបញ្ហាមួយទៀត គឺបញ្ហាប្រេង និងស្បៀងឡើងថ្លៃ។ សម្រាប់ប្រទេសកម្ពុជា មិនជួបវិបត្តិស្បៀងអាហារនោះឡើយ ពីព្រោះប្រទេសកម្ពុជា ជាអ្នកផលិតស្បៀងផ្ទាល់តែម្តង ដែលអាចធ្វើការផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ និងអាចនាំចេញទៅបណ្តាប្រទេសផ្សេងៗទៀត ដែលមានតម្រូវការផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។