ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ រឿងកម្មករមានបញ្ហាជាមួយក្រុមហ៊ុនឯកជន ត្រូវយកចិត្តទុកដាក់ដោះស្រាយឱ្យបានឆាប់រហ័ស

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន ថ្លែងជំរុញដល់ក្រសួងការងារត្រូវប្រញាប់យកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនកម្មករឱ្យបានទាន់ពេលវេលា កុំរងចាំទាល់តែកម្មករនាំគ្នាដាក់ញត្តិមកនាយករដ្ឋមន្ត្រី ឬលើកគ្នាលើកបដានានា នៅមុខផ្ទះរបស់នាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ស្អែកនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅតំបន់ណាដែលកម្មករមានបញ្ហាជាមួយក្រុមហ៊ុនឯកជន ដែលមិនទាន់ដោះស្រាយពាក់ព័ន្ធនឹងការទួរទាត់ប្រាក់ឈ្នួលជាដើម គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកទទួលបន្ទុកលើរឿងនេះ និងសូមយកចិត្តទុកដាក់លើបញ្ហារបស់កម្មករ។ សម្តេចបន្តថា ក្នុងករណីមានក្រុមហ៊ុនរត់ចោលបុគ្គលិក កម្មករ នោះក្រសួងការងារត្រូវធ្វើការទូរទាត់ប្រាក់ឈ្នួលជូនកម្មករជាមុនសិន ដោយយកកញ្ចប់ថវិការរបស់ជាតិមកដោះស្រាយបន្ទាន់ រួចហើយសឹមធ្វើការដោះស្រាយជាមួយក្រុមហ៊ុនឯកជនតាមក្រោយ។ សម្តេច ថ្លែងបញ្ជាក់ថា នេះជាយន្តការការដោះស្រាយបញ្ហាជូនបងប្អូនកម្មករបានទាន់ពេលវេលា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។