ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ ១ខ្សែ នៅក្រុងកំពង់ចាម

(កំពង់ចាម) នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត-មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ប្រមាណជិត១,៤០០ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម បន្ទាប់ពីរងការយាយីដោយជំនន់ទឹកភ្លៀងកាលពីឆ្នាំកន្លងមក។

បើតាមមន្ត្រីបច្ចេកទេស ឲ្យដឹងថា ផ្លូវបេតុងអាមេ ១ខ្សែនេះនឹងស្ថាបនារួចរាល់១០០ ភាគរយ នៅដើមខែ កញ្ញា ឆ្នាំ២០២១ ខាងមុខ ដែលជាប្រភពថវិការបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។