ព័ត៌មានជាតិ

កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​​បាន​ចុះ​បង្ក្រាប​ទី​តាំងសង្ស័យ​លួច​លាក់​នាំ​ចូល​ ស្កុក​-​ចែក​ចាយ​ផលិតផល​ទឹក​ដោះ​ជូររំលោភ​លើ​កម្មសិទ្ធិ​នាំ​ចូល​ផ្ដាច់​មុខ​របស់​ក្រុម​ហ៊ុន​ យូ​ អិន​ ធី​ ហូលសេល​ ខូអិលធីឌី​!

(បន្ទាយមានជ័យ​) ៖ នៅ​ថ្ងៃ​ទី​២១ខែ​កុម្ភៈ​ឆ្នាំ​២០២៤ក្រោយ​ពី​ទទួល​បាន​​ពាក្យ​បណ្ដឹង​របស់​ក្រុម​ហ៊ុន​ យូ​ អិន​ ធី​ ហូលសេល​ ខូអិលធីឌី​​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នងកា​រនគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចាត់​តាំង​​លោក​ឧត្ដមសេនីយ៍​ត្រី​ ចាប​ សុផា​ប្ញទ្ធិ​ស្នងការ​រង​ផែន​ការ​ងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​​លោក​វរសេនីយ៍ឯក​ រស់​ អៀម​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​​ដឹក​នាំ​កម្លាំងជំនាញ​​ចុះ​បង្ក្រាប​ទី​តាំង​១កន្លែង​សង្ស័យ​លួច​លាក់​នាំ​ចូល​ ស្តុក​-និង​ចែក​ចាយ​ផលិតផល​ទឹក​ជូរ​ម៉ាកDutch Mill​ដែល​រំលោភ​លេី​កម្មសិទ្ធិ​នាំ​ចូល​ផ្តាច់​មុខ​របស់​ក្រុមហ៊ុន​យូរ​ អិន​ ធី​ហូលសេល​ ខូអិលធីឌី​នៅ​ទីតាំង​១កន្លែង​ស្ថិត​នៅ​ភូមិ​ប៉ោយប៉ែត​ សង្កាត់​អូជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​។

​​កម្លាំង​ជំនាញ​បាន​ត្រួតពិនិត្យ​ជាក់​ស្ដែង​ក្នុង​ទីតាំង​រក​ឃើញ​ និង​ដក​ហូត​ជា​បណ្ដោះ​អាសន្ន​ នូវ​ប្រភេទ​ទឹក​ដោះ​គោ​ជូរម៉ាក​ Dutch Mill (ចម្រុះ​)ចំនួន​១៥៤កេស(កេស​ក្រដាស់​បិទ​ស្កុត​ផ្លុំ​បេ)និង​យក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ដេីម្បីអនុវត្ត​​នីតិវិធីបន្ត​។
ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ក៏​មាន​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ សុិន​ វិសុទ្ធ​ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។