ព័ត៌មានជាតិ

ក្រុមហ៊ុនអាតូមី (ខេមបូឌា) ខូលិធីឌី​ បានចូលរួមការងារសង្គមតាមរយៈការឧបត្ថម្ភនូវកៅអីថ្ម(បង់អង្គុយនៅទីសាធារណៈ)​ ចំនួន ២០កៅអី​ ជូនដល់រដ្ឋបាលខេត្តសៀមរាប

(សៀមរាប) ៖ នៅថ្ងៃទី៩​ ខែមេសា​ ឆ្នាំ២០២៤​ លោក​ អ៉ឹង សុភ័ណ នាយករងរដ្ឋបាលសាលាខេត្ត​ បានទទួលកៅអីថ្ម(បង់អង្គុយនៅទីសាធារណៈ)​ ចំនួន ២០កៅអី​ ពីក្រុមហ៊ុនអាតូមី (ខេមបូឌា) ខូលិធីឌី​ ដើម្បីយកទៅដាក់នៅសួនច្បារសាធារណៈ ឬនៅចំណតរថយន្តក្រុងដែលទើបបង្កើតថ្មី។

ក្នុងនាមរដ្ឋបាលខេត្ត​ លោកបានថ្លៃងអំណរអរគុណដល់ក្រុមហ៊ុនអាតូមី (ខេមបូឌា) ខូលិធីឌី​ ដែលជាទូទៅក្រុមហ៊ុននេះបានផ្តល់នូវឱកាសការងារ ជាច្រើនដល់យុវជនយុវនារីកម្ពុជាតាមរយៈការលក់នូវផលិតផលគ្រឿងសម្អាង និងអាហារបំប៉នសុខភាពដែលផលិតនិង នាំចូលពីប្រទេសកូរ៉េ។ ក្រៅពីការវិនិយោគក្នុងវិស័យឯកជន ក្រុមហ៊ុនក៏បានដាក់ចេញនូវផែនការការងារ គឺត្រូវចូលរួម អភិវឌ្ឍន៍សង្គមជាតិកម្ពុជាតាមរយៈសកម្មភាពផ្សេងៗ ដែលក្រុមហ៊ុនអាចធ្វើបាន ជាក់ស្តែងក្នុងឆ្នាំ២០២៣មកនេះ ក្រុមហ៊ុនអាតូមីបានទទួលការគាំទ្រ និងសហការល្អពីរដ្ឋបាលក្រុងសៀមរាប ធ្វើការសំអាតបរិស្ថានក្នុងក្រុងសៀមរាប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។