ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងសំណេះសំណាល និងសម្ពោធអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាធាយ និងសមិទ្ធផលនានា

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងសំណេះសំណាល និងសម្ពោធអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាធាយ និងសមិទ្ធផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ដ្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម។ ក្នុងពិធីនេះ ក៏មានការចូលរួមពី សមាជិកសភាមណ្ឌលកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានកិត្តិយសសាខា និងឯកឧត្តម លោកជំទាវ ជាអនុប្រធានកិត្តិយសសាខា អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរក្រុង ស្រុក ប្រធាន អនុសាខាក្រុង ស្រុក អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ចាស់ព្រឹទ្ធាចារ្យ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ សរុប ១.១៥៩នាក់ ផងដែរ ស្ថិតនៅក្នុងឃុំបាធាយ ស្រុកបាធាយ។

default
default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។