ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់សប្បុរសជនអង្គភាពសាខាខេត្ត ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់

(ខេត្តព្រៃវែង) ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់

1.លោក អ៊ុំ ប៉ូល័ក្ខ ប្រធានស្នាក់ការច្រកទ្វាព្រំដែនអន្តរជាតិមុឺនជ័យ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១,០០០,០០០រៀល(មួយលានរៀលគត់)

2.លោក ឧត្តមសេនីយ៍ត្រី វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,០០០,០០០រៀល(ពីរលានរៀលគត់)

3.លោក គង់សុឺឌី ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១,០០០,០០០រៀល(មួយលានរៀលគត់)

ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់ ការគាំទ្រ និងលើកទឹកចិត្ត ជាការរួមចំណែកក្នុងការរៀបចំកញ្ចប់អាហារ និងភេសជ្ជៈ ជូនដល់បងប្អូនក្រុមគ្រូពេទ្យជួរមុខ (កងទ័ព ឈុត ស) កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យក្នុងខេត្តព្រៃវែង ក្នុងកំឡុងពេលវិបត្តិកូវីដ-១៩នេះ។

ឯកឧត្តម ជា សុមេធី អភិបាល ខេត្តព្រៃវែង សូមជូនពរដល់ លោក ឧត្តមសេនីយ៍ត្រី វ៉ាន់ ពិសិដ្ឋ , លោក អ៊ុំ ប៉ូល័ក្ខ , លោក គង់សុឺឌី និងក្រុមគ្រួសារបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។