ព័ត៌មានជាតិ

កម្មវិធីចុះចែកម៉ាស់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ …

(ភ្នំពេញ) ÷នាព្រឹកថ្ងៃសុក្រ ១៣ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សូ ម៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដូនពេញ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះចែកម៉ាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ក្នុងសង្កាត់ផ្សារថ្មីទី២ និង សង្កាត់ស្រះចក នៅក្នុងមូលដ្ឋានខណ្ឌ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ សរុបចំនួន ៤,០០០ម៉ាស់ ។

សូមបញ្ជាក់ថា ម៉ាស់ ដែលក្រុមការងារកំពុងចុះចែកជូននាពេលនេះ គឺទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋទូទាំងមូលដ្ឋានខណ្ឌដូនពេញ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។