ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ៖បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានឱកាសបានជួបជុំក្រុមគ្រួសារប្រកបដោយសុភមង្គល និងបានផ្តល់ឱកាសដល់ពួកគាត់បានទៅទស្សនាកម្សាន្តតាមរម្យណីយដ្ឋាននានាជាច្រើនក្នុងប្រទេស រួមនឹងខេត្តកំពង់ចាមយើងផងដែរ

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍនលើគ្រប់វិស័យ បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានឱកាសបានជួបជុំក្រុមគ្រួសារប្រកបដោយសុភមង្គល និងបានផ្តល់ឱកាសដល់ពួកគាត់បានទៅទស្សនាកម្សាន្តតាមរម្យណីយដ្ឋាននានាជាច្រើនក្នុងប្រទេស រួមនឹងខេត្តកំពង់ចាមយើងផងដែរ។

ជាមោទកភាពសម្រាប់ខេត្តកំពង់ចាម ក្នុងឆ្នាំ២០២៣នេះ ដែលបានសាងស្នាដៃធំៗ រហូតទទួលបានពានជ័យលាភី ចំនួន៦ រីឯវិស័យទេសចរណ៍ក៏មានការងើបឡើងគួរឲ្យកាត់សម្គាល់។
បើតាមយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកទស្សនាកំសាន្តប្រមាណជាង ២លាននាក់ ដោយឡែកនៅថ្ងៃឆ្លងឆ្នាំ២០២៣-២០២៤ នេះមានប្រជាពលរដ្ឋប្រមាណជាង១២មុឺននាក់ បានមកលេងកំសាន្ត ប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕

default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។