ព័ត៌មានជាតិ

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចកម្ពុជា(PATACC) បានដឹកនាំក្រុមការងារទៅចូលរួមពិធីបុណ្យផ្ការំដួលនៅខេត្តស៊ីសាកេតប្រទេសថៃ

(ព្រះវិហារ) ៖ កាលពីថ្ងៃទី១០   ខែមីនា ឆ្នាំ ២០២៣ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិចកម្ពុជា(PATACC)បានដឹកនាំក្រុមការងារនិងបងប្អូនអ្នកសារព័ត៌មានកម្ពុជាខេត្តជាប់ព្រំដែន មានខេត្តព្រះវិហារ និងខេត្តឧត្ដមានជ័យ ជាច្រើនអង្គភាពទៅធ្វើទស្សនកិច្ចនៅខេត្តស៊ីសាកេត ប្រទេសថៃ ក្នុងគោលបំណងសិក្សាស្វែងយល់ពីវប្បធម៍ អរិយធម៍ ប្រពៃណីរបស់បងប្អូនទាំង៤ជនជាតិរស់នៅរួមគ្នាក្នុងខេត្តតែមួយ ក្នុងនោះមានជនជាតិ ថៃ កម្ពុជា ឡាវ ជនជាតិគួយ និងចូលរួមប្រត្តិការណ៏(បុណ្យផ្ការំដួល)របស់ជាតិគេ និងទស្សនាការសម្តែងសិល្បះរបស់ជនជាតិទាំងនោះផងដែរ។ដើម្បីផ្សព្វផ្សាយខ្សែទស្សនាចរថ្មីផ្ដើមចេញពី រមណីដ្ឋានប្រាសាទព្រះវិហារ ប្រាសាទកោះកេរ ប្រាសាទព្រះខ័ន្តកំពង់ស្វាយ ប្រាសាទសំបូរព្រៃគុហ៌ និងរមណីដ្ឋានអង្គរ និងតភ្ជាប់ទៅកាន់ប្រវត្តិ ខេត្តស៊ីសាកេត នៃព្រះរាជណាចក្រថៃឡង់  គោលបំណងនៃការផ្សព្វផ្សាយនេះ គឺដើម្បីទាក់ទាញទេសចរបរទេសអោយមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនតាមច្រកអន្តរជាតិជាំស្រងាំ ក៏ដូចច្រកអូស្មាច់ក្នុងខេត្តឧត្ដរមានជ័យ ទន្ទឹមនិងដំណើរទស្សនកិច្ចនោះដែរ ក៏មានការសម្របសម្រួលពីអាជ្ញាធរខេត្តស៊ីសាកេត ចំនួន២យប់៣ថ្ងៃសម្រាប់ការធ្វើដំណើរការស្នាក់នៅមកលើក្រុមការងារនិងបងប្អូនអ្នកសារព័ត៌មានកម្ពុជាខេត្តជាប់ព្រំដែន ហើយក្នុងន័យនោះផងដែរសមាគមទេសចរបានធ្វើការផ្សព្វផ្សាយស្ដីពីខ្សែរទស្សនកិច្ចថ្មីនិងមានការរៀបចំព្រឹត្តការណ៏ យាត្រាដើម្បីបេតិកភណ្ឌ (Temple Walk)នៅរមណីដ្ឋានប្រាសាទព្រះវិហារក្នុងកំឡុងខែ៧ខាងមុខនេះទៅដល់ប្រជាជនក្នុងតំបន់ខេត្តស៊ីសាកេតក៏ដូចខេត្តទាំង៥នៅតំបន់ភាគឥសាននៃប្រទេសថៃផងដែរ៕
ក្នុងដំណើរទស្សនកិច្ចនោះដែរ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិចកម្ពុជា(PATACC)បានណែនាំនិងដឹកនាំដល់ក្រុមការងារក៏ដូចជា បងប្អូនអ្នកសារព័ត៌មានកម្ពុជាអោយបានឃើញពីការរស់នៅនិងការធ្វើបុណ្យទានតាមទីវត្តអារាមដែលកាន់សាសនាព្រះពុទ្ធតែមួយ និងនាំទៅទស្សនាក្នុងទីវត្តអារាម មជ្ឈមណ្ឌលគ្លីនិចព្យាបាលជម្ងឺ កន្លែងកែសម្ភស្ស ប្រាសាទបុរាណ ក៏ដូចជាផ្សាទំនើបលក់លទ្ធផលក្នុងស្រុករបស់ប្រទេសថៃផងដែរ៕ ដោយ ឆេង ភារះ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។