ព័ត៌មានជាតិ

បង្ក្រាបករណីល្បែងសុីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) ស្ថិតនៅភូមិទី​៥​ ឃុំ​កោះ​សូ​ទិន​ ស្រុកកោះសូទិន

(កំពង់ចាម) ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ប្រធានគណ:បញ្ជាការឯកភាពខេត្ត នៅថ្ងៃទី១៣ ខែមី​នា​ ឆ្នាំ២០២៣ វេលាម៉ោង១៥ និង៣០នាទី បន្ទាប់ពីទទួល​ បានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍​ត្រី​ ហេង​ វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​កោះ​សូ​ទិន​ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី លោក​សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីល្បែងសុីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) ស្ថិតនៅភូមិទី​៥​ ឃុំ​កោះ​សូ​ទិន​ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
បច្ចុប្បន្ន​ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។