ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷យុវជនគឺជាទំពាំងស្នងឬស្សី ដូច្នេះយើងជាយុវជនត្រូវខំសាងនូវអំពើល្អ និងធ្វើអ្វីឲ្យមានប្រយោជន៍ដល់គ្រួសារ និងសង្គមជាតិ

(កំពង់ចាម) នៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភ: ឆ្នាំ២០២១ យុវជនគឺជាទំពាំងស្នងឬស្សី ដូច្នេះយើងជាយុវជនត្រូវខំសាងនូវអំពើល្អ និងធ្វើអ្វីឲ្យមានប្រយោជន៍ដល់គ្រួសារ និងសង្គមជាតិ ជាពិសេសរួមគ្នា ថែរក្សាការពារ សន្តិភាព ដែលគណបក្សប្រជាជនកម្ពុជាខំប្រឹងប្រែងដណ្ដើមបានមកវិញយ៉ាងលំបាកបំផុត

ប្រសាសន៍បែបនេះត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបណ្ដុះបណ្ដាលក្រុមយុវជនសកម្មផ្នែកបណ្ដាញសង្គម វគ្គទី១ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នាទីស្នាក់ការគណបក្សខេត្ត។ ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។