ព័ត៌មានជាតិ

ថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន បានចេញបញ្ជា ឱ្យនាយឧត្តមសេនីយ​ ហុីង ប៊ុនហៀង​ ដឹកនាំ កម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករ

(ភ្នំពេញ) សម្ដេចតេជោ ហ៊ុនសែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា
ថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន បានចេញបញ្ជា
ឱ្យនាយឧត្តមសេនីយ​ ហុីង ប៊ុនហៀង​ ដឹកនាំ
កម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែល
មិនអាចរកទីផ្សារដើម្បីលក់មៀនបាន។
នៅពេលប្រមូលទិញបានសម្ដេចតេជោ នឹងយកទៅចែកជូន
កងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ
បងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទាន
ដោយមិនគិតថ្លៃ។
នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យ
កសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំ
ក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។
ជាដំណោះសម្រាប់រយៈពេលខាងមុខគឺ
ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាល
ខេត្តបាត់ដំបងនិងប៉ៃលិនត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង។
ឯកឧត្តម​ ហុីង ប៊ុនហៀង ឯកឧត្តមងួន រតនៈ
អភិបាលខេត្តបាត់ដំបង លោកជំទាវ
បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំ
ពាក្យ(ទិញពីកសិករ)សំដៅដល់កសិករក្រីក្រ
ដែលដាំមៀនដោយផ្ទាល់។
សម្រាប់ចំការមៀនរបស់មន្ត្រីទាំងសុីវិលទាំង
កងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នក
ឧកញ៉ា​ ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។
ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាកតែខ្ញុំពុំមានលទ្ធភាព
ជួយដល់ម្ចាស់ដីដែលមានចំការមៀនច្រើន
នោះទេ​ សុំការយោគយល់ផង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។