ព័ត៌មានជាតិ

ផ្ទះប្រជាពលរដ្ឋចំនួន ១.ខ្នងត្រូវបានអគ្គិភ័យឆាបឆេះនិងឆក់យកជីវិតមនុស្សម្នាក់បានស្លាប់នៅក្នុងភ្នក់ភ្លើងថែមទៀត!

(បាត់ដំបង) ថ្ងៃច័ន្ទ៧.រោចខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥.ត្រូវនឹង ថ្ងៃទី០៣.ខែឧសភា ឆ្នាំ២០២១ មានករណី អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយបានកើតឡើងបណ្ដាលឱ្យមនុស្សម្នាក់បានស្លាប់នៅក្នុងភ្នក់ភ្លើង។

ហេតុការណ៍ដ៏រន្ធត់មួយនេះ នេះបានកើតឡើងនៅវេលាម៉ោង ១៩ និង 00 នាទី នៅត្រង់ចំណុច.ក្រុមទី២០ ភូមិកៀនកេះ ២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក(ផងសុភាព)អធិការនគរបាលស្រុកថ្មគោល បានប្រាប់អ្នកសាព័ត៌មានយើងឲ្យដឹងថា:
មានករណី អគ្គិភ័យកើតឡើង បណ្តាលឱ្យឆេះផ្ទះចំនួន ០១ខ្នង និងស្លាប់មនុស្សម្នាក់ ស្លាប់នៅក្នុងភ្នក់ភ្លើងថែមទៀតផង ។

ដែលម្ចាស់ផ្ទះមាន.ឈ្មោះ (ទុយ សាឡៅ) ភេទស្រី អាយុ៤៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
សម្ភារៈដែលរងការខូចខាតមាន:
-ផ្ទះតម្កល់ទំហំ ៥មx៦ម ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ (ខូចខាត ៨០%)
-ទូរទស្សន៍ ចំនួន១ គ្រឿង
-តុឈើ ចំនួន២
-ទូខោអាវ ចំនួន១
-ម៉ាស៊ីនដេរ ចំនួន១
-សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅនិងឯកសារផ្សេងទៀត ព្រមទាំងសំលៀក បំពាក់មួយចំនួន (ខូចខាតអស់ទាំងស្រុង)
-សរុបការខូចខាតប្រហែល ៣០.០០០.០០០រៀល (សាមសិបលានរៀល)
លោកវីរៈសេនីយ៍ឯក(ផងសុភាព)អធិការបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា:
-ជនរងគ្រោះដែលឆេះស្លាប់ នៅក្នុងភ្នក់ភ្លើងមាន.ឈ្មោះ រើន ឡី ភេទ ប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ស្លាប់នៅកន្លែងកើតហេតុ (ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ )
-មូលហេតុ ដោយជនរងគ្រោះដែល.ស្លាប់.ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បែកថ្នាំ ថែមទៀតផង បានយកប្រេងម៉ាស៊ូតដុតផ្ទះខ្លួនឯងទើបបង្កឱ្យមានការឆេះបែបនេះ ។

លោកវរសេនីយ៍ឯក(ផងសុភាព)បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អហើយភ្លាមៗនោះលោកបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ.បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកថ្មគោល.ចំនួន ១ គ្រឿង និងគោយន្តច្នៃទឹកទឹក ១ គ្រឿងប្រើប្រាស់ទឹកអស់ ០៤ ឡានធំ។
គោយន្តច្នៃប្រើទឹកអស់ចំនួន ០២ ធុង ) ។ទើបគ្រប់គ្រងស្ថានភាពបានមិនបណ្ដាលឱ្យរាលដាលដល់ផ្ទះអ្នកដទៃឡើយ។ដោយ លោក ព្រុំ ហន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។