ព័ត៌មានជាតិ

ថ្ងៃនេះ ! រកឃើញ ករណីជំងឺកូវីដ-១៩ថ្មីចំនួន ៤៦៨នាក់ អ្នកសះស្បើយ៦៣៦នាក់ និងស្លាប់ថ្មី១៥នាក់

(ភ្នំពេញ)ក្រសួងសុខាភិបាលកម្ពុជា ថ្ងៃទី១៣មិថុនា២០២១យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៤៦៨នាក់​(ឆ្លងសហគមន៍​ ​៤៣៧​នាំចូល៣១)និងមានជាសះស្បើយ​៦៣៦នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន៣៨៤២៧នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បើយសរុប​កើន៣១២២២នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​១៥នាក់​សរុប​ស្លាប់៣៣៥នាក់ ។ ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះបើមិនចាំបាច់ប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ ។

យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។ យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ឬជែល​ ។

សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។