ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យគម្រោងសាងសង់ស្ពាននៅស្រុកកោះសូទិន ព្រមទាំងការដ្ឋានស្ថាបនាផ្លូវបេតុង នៅស្រុកស្រីសន្ធរ

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពស្ពានភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដើម្បីលើកគម្រោងស្ថាបនាស្ពានបេតុងថ្មី ខណៈស្ពានចាស់មួយនេះមានស្ថានភាពទ្រុឌទ្រោម។ បន្ទាប់មកឯកឧត្តមអភិបាលខេត្ត និងក្រុមការងារបានបន្តចុះពិនិត្យផ្លូវលេខ ៧០B ដែលរងការខូចខាតជាអន្លើ ដោយឯកឧត្តមអភិបាលខេត្តបានស្នើឱ្យមន្ទីរជំនាញធ្វើការជួសឡើងវិញជាបន្ទាន់។

នៅថ្ងៃដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន ២ខ្សែប្រវែង ១៨,២៤គីឡូឡូម៉ែត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចអគ្នមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយផ្លូវនេះ ឆ្លងកាត់ឃុំចំនួន៣ រួមមាន៖ ឃុំព្រែករំដែង ឃុំបារាយណ៍ និងឃុំព្រែកដំពូក ស្រុកស្រីសន្ធរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។