ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤​ នៅវត្តខេមវន្តបឹងស្នាយ​ និងវត្តបូទុមរតនៈដីដុះ​ ក្រុងកំពង់ចាម

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលពីសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការ ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៤​ នៅវត្តខេមវន្តបឹងស្នាយ​ និងវត្តបូទុមរតនៈដីដុះ​ ស្ថិតក្នុងក្រុងកំពង់ចាម។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្ត បាននាំយកបច្ច័យ ទេយ្យទាន និងបរិក្ខាមួយចំនួន វេប្រគេនព្រះសង្ឃ ដើម្បីបង្សុកូលឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ថ្នាក់ដឹកនាំ បុព្វការីជន ញាតិមិត្ត ជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជិវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។

សូមលោកយាយ​ លោកតា​ ពូមីង​ បងប្អូនទាំងអស់ទទួលបានកុសលបុណ្យទាំងអស់គ្នា🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។