ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំព្រឹត្តិការណ៍”សង្រ្កាន្តព្រៃវែង ២០២៤”

(ព្រៃវែង) ៖ រសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំព្រឹត្តិការណ៍”សង្រ្កាន្តព្រៃវែង ២០២៤”ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង«B» សាលាខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកសាលាខេត្ត និងតំណាង ស.ស.យ.ក ព្រមទាំងសហការី។

បន្ទាប់ពីកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំព្រឹត្តិការណ៍”សង្រ្កាន្តព្រៃវែង ២០២៤” បានបញ្ចប់ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ រួមជាមួយក្រុមការងារ បានចុះត្រួតពិនិត្យទីតាំងផ្ទាល់ ដើម្បីកែសម្រួលគ្រប់អនុគណៈកម្មការ និងក្រុមការងារនៃអនុគណៈកម្មការប្រតិបត្តិ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។