ព័ត៌មានជាតិ

បិទអាជីវកម្ម អញ្ជេីញម្ចាស់ហាង និង ប្រមូលសំភារៈពាក់ព័ន្ធ យកមករក្សាទុកនៅ រដ្ឋបាលខណ្ឌដូនពេញ ប្រសិនបើល្មើសបទបញ្ជាក្នុងការអនុវត្តវិធានការ បង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩

(ភ្នំពេញ) ÷នាថ្ងៃសៅរ៍ ៥ រោច ខែមិគសិរ
ឆ្នាំជូត ទោស័ក ពស ២៥៦៤
ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់ចេញជាផែនការដល់ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សង្កាត់ទាំង១១ ត្រូវបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទីសប្បាយភាពនានា ដែលអាជ្ញាធរខណ្ឌ បានចុះអប់រំណែនាំអោយបិទជាបណ្ដោះអាសន្ន ក្នុងកំឡុងពេល អនុវត្តវិធានការ បង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ ក្នុងព្រឹត្តិការណ៍ត្តិសហគមន៍ ២៨វិច្ឆិកា ។

ក្នុងករណីម្ចាស់អាជីវកម្ម នៅតែបន្តលួចលាក់ប្រកបអាជីវកម្ម នោះរដ្ឋបាលខណ្ឌដូនពេញ និង ចាត់វិធានការ បិទអាជីវកម្មជាស្ថាពរ ដោយអញ្ជេីញម្ចាស់អាជីវកម្មមកធ្វើការអប់រំណែនាំនៅរដ្ឋបាលខណ្ឌដូនពេញ និង ធ្វើការដក់ហូតសម្ភារៈ ពាក់ព័ន្ធយកមករក្សាទុកនៅរដ្ឋបាលខណ្ឌ ដោយពុំដោះស្រាយជូនវិញឡើយ ។

ទទឹមគ្នានេះ រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាសភាពហ្នឹងនរចូលរួមសហការ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានត្រឹមត្រូវ (ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ) បើមិនមានការចាំបាច់ សូមនៅក្នុងផ្ទះ មើលការឃុំគ្រងកូនចៅសមាជិកគ្រួសារខ្លួនឲ្យបានល្អ និងមិនត្រូវមានការជួបជុំគ្នាច្រើនកុះករ (លើសពី ២០នាក់) នោះឡើយ។ ប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យ
ករណីជំងឺ កូវីដ-១៩ សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃ ឬទូរស័ព្ទលេខ៖ ០១២ ៨២៥
៤២៨ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕ សូមអរគុណ 🙏🙏🙏

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។