ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារមត្តេយ្យសិក្សាព្រៃស្នៀត ១ខ្នង មាន២បន្ទប់ និងសមិទ្ធផលនានា ក្នុងស្រុកពារាំង

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃពុធ ទី២៧  ខែធ្នូ  ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន  អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារមត្តេយ្យសិក្សាព្រៃស្នៀត ១ខ្នង មាន២បន្ទប់ និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ។

សូមថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃស្នៀត និងសប្បុរសជនដែលបានចូលរួមថវិកាសម្រាប់កសាងអគារមតេ្តយ្យសិក្សា ១ខ្នង មាន២បន្ទប់នេះ ក្នុងន័យចូលរួមក្នុងវិស័យអប់រំនៅមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេស ការកសាងធនធានមនុស្ស ប្រកបដោយ សមត្ថភាពដើម្បីបម្រើឲ្យតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ទើបយើងមានថ្ងៃប្រារព្ធពិធីសម្ពាធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា នាពេលនេះ។

ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគាខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាព ខេត្ត លោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជន កាយរឹទ្ធ និងបងប្អូនប្រជាពលរដ្ឋនៃឃុំព្រៃស្នៀត សរុបចំនួន១,១៧០រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។