ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកអគ្គនាយកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកអគ្គនាយកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរចំពោះក្រុមហ៊ុនទាំង១៧ ដែលមានលទ្ធផលល្អនៃវិនិយោគវិស័យកៅស៊ូនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំក្រុមហ៊ុនឱ្យយកចិត្តទុកដាក់គិតគូរពីការអភិវឌ្ឍបច្ចេកទេសកៅស៊ូ និងការកែច្នៃជ័រកៅស៊ូ ដើម្បីទទួលបាននូវតម្លៃបន្ថែម និងកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។

លើសពីនេះទៀត ក្រុមហ៊ុនត្រូវពិនិត្យលទ្ធភាព និងពិចារណាលើការកំណត់យុទ្ធសាស្ត្រ ជាពិសេសគម្រោងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីនៃក្រសួងកសិកម្មរៀតណាមនាពេលខាងមុខ ដើម្បីពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ការកំណត់លើការផលិតទំនិញដើម្បីផ្គត់ផ្គង់ទីផ្សារ និងទទួលបានចំណេញជាមួយគ្នារវាងប្រទេសទាំងពីរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។