ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាព លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុកទាំ១៣ ប្រធានលេខាធិការដ្ឋានបោះឆ្នោតខេត្ត សាខាកាកបាទក្រហមខេត្ត ប្រធានច្រកទ្វារទាំង៦ គយនិងអន្តោប្រវេសន៍ព្រំដែន ក្រុមមេធាវីប្រចាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការជាច្រើនរូបទៀត។

កិច្ចប្រជុំនេះដែរមានការធ្វើបទអន្តរាគមន៍ពី៖
១- សេចក្តីរាយការណ៍អំពីលទ្ធផលការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមីនា និងទិសដៅអនុវត្តខែមេសា ឆ្នាំ២០២៤ ដោយលោកនាយករដ្ឋបាលសាលាខេត្ត
២- បទអន្តរាគមន៍ ស្តីពីលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងទិសដៅបន្តដោយ លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត
៣- បទអន្តរាគមន៍ ស្តីពីផ្ដល់សេវា និងដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដោយលោកអភិបាលស្រុកកំពុងត្របែក និងលោស្រី អភិបាលស្រុកពាមរក៍
៤-មតិចូលរួមរបស់សមាជិក សមាជិកា
៥-បញ្ហាផ្សេងៗ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។