ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំស្តីពីការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤

(ព្រៃវែង) ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំស្តីពីការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញចូលរួមពីឯកឧត្តម លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្រ្តីក្រុមប្រតិបត្តសាខា សរុបចំនួន ១៦នាក់ ស្ត្រី ៤នាក់។

ឯកឧត្ដមប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖
១.ឆ្លង និងអនុម័តផែនការសកម្មភាព និងផែនការហិរញ្ញវត្ថុ ឆ្នាំ ២០២៤
២-កែសម្រួលសេចក្តីសម្រេចស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់សាខា កក្រក ខេត្តព្រៃវែង អាណត្តិទី៥
៣-កែសម្រួលសមាសភាពក្រុមការងារឥស្សរៈជនឆ្នើម
៤-ការចូលរួមមតិយោបល់ពីសមាជិក សមាជិកានៃកិច្ចប្រជុំ
៥.បញ្ហាផ្សេងៗ

ជាកិច្ចបញ្ចប់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានមានមតិផ្តាំផ្ញើសមាជិក សមាជិក
គណៈកម្មាធិការ ចូលរួមអោយបានគ្រប់សកម្មភាព​ការងារមនុស្សធម៌ ដែលសាខាខេត្ត មានផែនការក្នុងឆ្នាំ ២០២៤ និងជូនពរដល់សមាជិក សមាជិកានៃកិច្ចប្រជុំ ដែលមានវត្តមាននៅទីនេះ សូមទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។