ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២២ និងលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៣

(ខេត្តព្រៃវែង) ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១
រដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២២ និងលេីកទី២៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីឯកឧត្តម ជា សុមេធី​ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក(រង)រដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបី​ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរយៈ online zoom meeting (បរិបទថ្មី សម័យកូវីដ) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

កិច្ចប្រជុំនាព្រឹកនេះ ដើម្បីពិនិត្យ និងអនុម័តលើ៖
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ និងលើកទី២៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា និងខែមេសា និងសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត
៣- សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាការនានារបស់ក្រុមប្រឹក្សាខេត្ត:
– ការិយាល័យប្រជាពលរដ្ឋ
– គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
– គណៈកម្មាធិការលទ្ធកម្មខេត្ត
៤- បញ្ហាផ្សេងៗ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។