ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នាពេលថ្មី

(កំពង់ចាម) នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នាពេលថ្មី ដើម្បីដាក់ចេញនូវវិធានការការ ទៅដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដើម្បីបើកយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏មហាប្រល័យ កូវីដ-១៩។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកនាយករដ្ឋបាល លោកអភិបាលក្រុង-ស្រុក ពាក់ព័ន្ធ និងមន្ត្រីសាលាខេត្តមួយចំនួនទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។