ព័ត៌មានជាតិ

កិច្ចប្រជុំពិភាក្សាលើការអនុវត្តដោះស្រាយផលប៉ះពាល់ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញ ដល់ក្រុងវិបាត

(ព្រៃវែង) ៖ រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តមបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម អុឹម សទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តដោះស្រាយផលប៉ះពាល់ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងវិបាត នៅសាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង៕

កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី៖ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការអន្តរវិស័យ លោកអភិបាលក្រុង ស្រុកពាក់ព័ន្ធ ក្រុមការងារគណៈកម្មការអន្តរ ក្រសួង នាយកខណ្ឌរដ្ឋបាលជលផល និងនាយករដ្ឋបាលខណ្ឌព្រៃឈើ និងលោក លោកស្រី ក្រុមការងារដោះស្រាយផលប៉ះពាល់ មេឃុំ ចៅសង្កាត់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។