ព័ត៌មានជាតិ

ផ្ទះចំនួន ២ ខ្នង និងបង្គន់អនាម័យចំនួន ១ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់គ្រួសារក្រីក្រ និងទុរគតជន នៅក្នុងក្រុងព្រៃវែង

(ខេត្តព្រៃវែង): ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំសមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាក្រុង អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ និងបង្គន់អនាម័យ ចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ជញ្ជាំង និងដំបូលប្រក់សង្កសី ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ១គ្រួសារ និងចាស់ជរាឥតទីពឹង ១គ្រួសារ នៅក្រុងព្រៃវែង(ផ្ទះ ២ខ្នង និងបង្គន់ ១)។

នាឱកាសនោះ ឯកឧត្តមឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។

ឯកឧត្តមឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍ មានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងឆ្លើយថាទេចំពោះគ្រឿងញៀន គោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ចួន ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៍ដោយ។

ឆ្លៀតក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា បានបញ្រ្ជាបការផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩(Covid-19) សរុបអ្នកចូលរួមចំនួន ៥៧នាក់។

ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សាខាក៏បានផ្តល់ជូននូវ អង្ករ ២៥គ.ក ឃីត ១ កញ្ចប់(មុង, ភួយ, សារុងក្រមា) មី១ កេស, ត្រីខ ១ យួរ, ឃីត អនាម័យ ១ កញ្ចប់ (ជែល, សាប៊ូ, ម៉ាស់) និងថវិកាចំនួន ១០០,០០០រៀល។
-អនុសាខាក្រុង បានឧបត្ថម្ភថវិកាបន្ថែម ១គ្រួសារ ទទួលបានចំនួន ១០០,០០០រៀល។
-ចំពោះគ្រួសារ នៅសង្កាត់បារាយណ៍ ឯកឧត្តម ឧកញ៉ា សុខ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ១៥,០០០រៀល លោក វ៉ាន់ សុភាព ថវិកាចំនួន ២០,០០០រៀល លោក ហួត សុវណ្ណរ័ត្ន ថវិកាចំនួន ៥០,០០០រៀល លោកស្រី ព្រាប ផល្លា ថវិកាចំនួន ៥០,០០០រៀល លោក ញ៉ែម សៅគ្រី ថវិកាចំនួន ៥០,០០០រៀល និងលោក គ្រី ផល្លា ថវិកាចំនួន ១៥,០០០រៀល។សហការី

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។