ព័ត៌មានជាតិ

ឯកឧត្តមវេជ្ជបណ្ដិត ញា ប៊ុនថន អបអរសាទរ និងគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមទទួលបានការបោះឆ្នោតគាំទ្រជា បេក្ខភាព នាយករដ្ឋ​ម​ន្ត្រី ស​ម្រាប់​ពេលអនាគត

(ភ្នំពេញ)៖ ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធាននម្ទីរសុខាភិបាលខេត្តកំពត និងជាប្រធានកិត្តិយសសម្ព័ន្ធយុវជន ប្រមាញ់សន្តិភាព ខេត្តកំពត សូមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ក្នុងឱកាសដែលឯកឧត្តម ទទួលបានការបោះឆ្នោតគាំទ្រជា «បេក្ខភាព នាយករដ្ឋ​ម​ន្ត្រី ស​ម្រាប់​ពេលអនាគត» ក្នុងឱកាសសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

សូម ឯកឧត្តម មានសុខភាពល្អបរិបូណ៍ អាយុយឺនយូរ ដើម្បីបន្តដឹកនាំជាតិមាតុភូមិកម្ពុជា លើផ្លូវសន្តិភាព ការអភិវឌ្ឍន៍ និងរុងរឿងជានិរន្តរ៍៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។