ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ចាម អបអរសាទរ ទិវាប្រជាជនពិភពលោកលើកទី៣៣

(កំពង់ចាម) :នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមទិវាប្រជាជនពិភពលោកលើកទី៣៣ តាមរយៈប្រព័ន្ធវីដេអូ(Zoom meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ
។ សូមជម្រាបថា ទិវាប្រជាជនពិភពលោក ត្រូវបានប្រារព្ធឡើងនៅលើពិភពលោក​ និងប្រទេសកម្ពុជាយើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១១ កក្កដា។

ទិវាប្រជាជនពិភពលោកលើកទី៣៣ បានរៀបចំឡើងដោយក្រសួងផែនការ ដោយសហការជាមួយមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA ក្រោមប្រធានបទនៅក្នុងឆ្នាំនេះគឺ ”ពិភពលោកមួយដែលមានប្រជាជន៨ប៊ីលាននាក់៖ ឆ្ពោះទៅរកអនាគតដែលមានភាពធន់ ដើម្បីចាប់យកឱកាស និងធានាសិទ្ធិនិងជម្រើសសម្រាប់ទាំងអស់គ្នា” “A world of 8 billion: Towards a resilient future for harnessing opportunities and ensuring rights and choices for all.”

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។