ព័ត៌មានជាតិ

លោក សុខ ពេញវុធ អញ្ជេីញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំគណៈអភិបាលប្រចាំខែ​ មករា​ឆ្នាំ​២០២២

(ភ្នំពេញ) :នៅថ្ងៃអង្គារ៨រោច​ ខែបុស្ស​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ១៤,៣០នាទីល្ងាច​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញបានអញ្ជេីញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំគណៈអភិបាលប្រចាំខែ​ មករា​ឆ្នាំ​២០២២​ ។
របៀបវារៈ៖
១.វឌ្ឍនភាព​ នៃការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ​ និងសន្តិសុខ​ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណៃចិន-វៀនណាមខាងមុខ។
២.ត្រៀមរៀបចំពិធីបេីកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី​៣១​ ខែមករា​ ឆ្នាំ​២០២២។
៣.ផ្សព្វផ្សាយ​ការអនុវត្ត​យន្តការពិន័យអន្តរការចំពោះអំពេីល្មេីសនានាដែលមានចែងក្នុងក្នុងជំពួកទី៧​ នៃអនុក្រឹត្យ​ ស្តី​ពី​ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។
៤.វឌ្ឍនភាព​ នៃការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋដែលតាំងលំនៅលេីដីសាធារណៈរបស់រដ្ឋ(នៅសំណង់មិនរៀបរយតាមច្រាំងទន្លេ)​ ភូមិ១៦​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​។
៥.លទ្ធផលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ ដូសជម្រុញ(ដូសទី៤)ជូនដល់មន្ត្រីរាជការ​ និងប្រជាពលរដ្ឋក្នុងខណ្ឌដូនពេញ។
៦.
ក.ពិនិត្យឆ្លងសេចក្តីព្រាងស្តីពីការបិទបញ្ជីចំណូល​ ចំណាយថវិការបស់រដ្ឋបាលខណ្ឌដូនពេញសម្រាប់ឆ្នាំ២០២១។
ខ.ពិនិត្យ​ឆ្លង​ សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល​ ២០២២-២០២៤​របស់រដ្ឋបាលខណ្ឌដូនពេញ។
៧.ពិនិត្យ​ និងអនុម័ត៖
ក.សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៣១​ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ។
ខ.សេចក្ដី​ព្រាង​របាយការណ៏ប្រចាំខែមករា​ និងទិសដៅខែកុម្ភៈ​ ឆ្នាំ២០២២​ របស់រដ្ឋបាលខណ្ឌដូនពេញ។
គ.សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តមន្ត្រី​ ប្រចាំខែមករា​ ឆ្នាំ​២០២២​ ជូនដល់មន្ត្រីបម្រេីការងារនៅរដ្ឋបាលខណ្ឌ។
៨.ការងារផ្សេងៗ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។