ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ

(ភ្នំពេញ) ៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានដាក់ឱ្យដំណើរការចាប់ពីថ្ងៃនេះតទៅ ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលមានអាសយដ្ឋាន – 55 Sejong Daero, Jung-gu, Seoul 04513; Tel. +82 2 3785 1041។
ពេលវេលានៃការផ្តល់សេវា ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងតែថ្ងៃសម្រាក ឬការកំណត់ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង ០៩:០០ – ១២:០០ និងរសៀលចាប់ពីម៉ោង ១៤:០០ – ១៧:០០៕ ប្រពភ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។