ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ អាស៊ាន រួមគ្នាជាធ្លុងមួយក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រយៈពេលជិត ៣ឆ្នាំកន្លងទៅ អាស៊ានបានខិតខំប្រឹងប្រែង និងរួមគ្នាជាធ្លុងមួយក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះការងាររាតត្បាតជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និងចេះជួយគ្នាទៅវិញទៅមក។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញថ្លែងក្នុងពិធីបើកសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43) ក្រោមប្រធានបទ “បោះជំហ៊ានទៅមុខជាមួយគ្នា ដើម្បីចីរភាព, បរិយាបន្ន និងភាពធន់របស់អាស៊ាន” នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នេះជាសេចក្តីរីករាយក្រៃលែងដែលអាស៊ាន បានរួមគ្នាយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតបានឈានដល់ការបើកប្រទេស និងចាប់បានផ្តើមស្តារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។