ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ក្រុមការងារគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ចុះជួយរុះរើផ្ទះរបស់ប្រជាពលរដ្ឋ ០១ខ្នង រស់នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលប្រឈមនឹងការបាក់ស្រុតច្រាំទន្លេ កាលពីយប់ថ្ងៃទី ២៧ ខែសីហា កន្លងទៅ

(កំពង់ចាម) :នៅព្រឹកថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ក្រុមការងារគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្រុកកោះសូទិន ប្រើប្រាស់រថយន្ត១គ្រឿង របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តចំណុះយោធភូមិភាគ២ ចុះជួយរុះរើផ្ទះរបស់ប្រជាពលរដ្ឋ ០១ខ្នង រស់នៅនៅភូមិទី៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលប្រឈមនឹងការបាក់ស្រុតច្រាំទន្លេ កាលពីយប់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។ ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឧបត្ថម្ភដល់គ្រួសារខាងលើ រួមមាន ៖ អង្ករ ចំនួន ២៥គ.ក្រ មី ចំនួន ០១កេស ត្រីខ ចំនួន ០១យួរ ទឹកត្រី ចំនួន ០១យួរ ទឹកស៊ីអ៊ីវ ចំនួន ០១យួរ និងថវិកាចំនួន ៥០០.០០០រៀល ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។