ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា ÷សុខសប្បាយជាទេបងប្អូនទាំងអស់គ្នា? សូមមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះជំងឺឆ្លងកូវីដ-១៩!

(ភ្នំពេញ) ឯកឧត្តម ដួង តារា រដ្ធលេខាធិការ ស្ដីទីការគណ:រដ្ធមន្ដ្រី និងជាជំនួយការផ្ទាល់របស់សម្ដេចតេេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មកទល់ពេលនេះ បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតនិងដាច់ស្បៀងចំនួន ២,០០០ គ្រួសារនៅក្នុងក្រុងភ្នំពេញបានទទួលស្បៀងបន្ទាន់រួចហើយ។ នេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅក្នុងស្ថានភាពដ៏អាក្រក់បំផុតដែលយើងទាំងអស់គ្នាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នៅពេលនេះបងប្អូនប្រជាពលរដ្ឋក៏បានវិលត្រឡបទៅប្រកបមុខរបរនិងបម្រេីការងារ​វិញ​​ ខ្ញុំសូមបញ្ចប់ការទទួលជំនួយនិងផ្តល់ស្បៀងនៅពេលនេះផងដែរ។

ឯកឧត្តម ដួង តារា សូមអរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមចែករំលែកជួយបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហមកន្លងទៅ។ ការចែករំលែកសូម្បីតែ ១ដុល្លារ គឺបង្ហាញនូវការអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះជាតិសាសន៍យើងតែមួយដែលកំពុងប្រឈមនឹងបញ្ហាអត់ស្បៀងអាហារទទូលទាន។

ខ្ញុំបាទ ដួង តារា សូមគោរពអរគុណនិងជូនពរសម្តេចទាំងទ្វេ ព្រមទាំងសប្បុរសជនទាំងអស់មានសុខភាពល្អបរិបូរណ៍ អាយុវែង និងចៀសផុតពីជំងឺកូវីដ-១៩។

អរគុណបងប្អូនដែលបានចូលរួមចែករំលែកចុងក្រោយៈ
424-Lim MonyRith $10, 425-Suon Ratha $15, 426-Chrea Kosal Vuthy $25, 427-Mao SreyVath $100, 428-Phorn Sophorn $10, 429-Taing Rany $50, 430-Yun Saroeun Ork SeangEng $50, 431-Real ChanRaksa $10, 432-Mok Sinuon $100, 433-Tea Meng $50, 434-Chen Sophanith $15, 435-Oeng Ye $25, 436-Suon Lida $5, 437-Sao Saream $500, 438-Sor BunVang $10, 439-Tann Pauchhe $3, 440-Kim Sambo $10, 441-Khon Phearun $10, 442-Thai Khin $45

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។