ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនមុខសញ្ញាម្នាក់ ធ្វើសកម្មភាព ឆបោក ដោយបានយកលុយដុងក្លែងក្លាយ ដូរយកប្រាក់ដុល្លារ និងប្រាក់រៀលខ្មែរ នៅផ្សារស្នួល!

(ក្រចេះ) ​៖ អធិការដ្ឋាននគរបាលស្រុកស្នួល បានចេញរបាយការណ៍ថា មុខសញ្ញាឆបោកនិងធ្វើចរាចរណ៍រូបបិយប័ណ្ណក្លែងក្លាយ(លុយដុង) នៅចំណុចផ្សារស្នួល ស្ថិតនៅ ភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្នួល ធ្វើការបង្រ្កាបបាននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។

អធិការដ្ឋាននគរបាលស្រុកស្នួល បានឲ្យដឹងបន្ថែមទៀតថា ក្នុងពេលសមត្ថកិច្ចសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាព ឆបោក ដោយបានយកលុយដុងក្លែងក្លាយដូរ យកប្រាក់ដុល្លារ និងប្រាក់រៀលខ្មែរពិតប្រាកដ នៅតាមទីតាំងវេរលុយ ប្តូរលុយតាមបណ្តាខេត្តផ្សេងៗ បានសម្រេចជាច្រើនលើក។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅបន្តតាមនីតិវិធី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។