ព័ត៌មានជាតិ

ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ក្នុងខេត្តសៀមរាប សាទរយ៉ាងឱឡារឹកចំពោះការដាក់ រមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(សៀមរាប) ៖កាលពីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមទីតាំងស្ថាប័នរដ្ឋ វត្តអារ៉ាម វិហារសាសនា គ្រឹះស្ថានឯកជន សាលារៀន បានជួបជុំដោយមានវាយគង ទូងស្គរ ទះប៉ោត… ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូលក្នុងបញ្ជីបេតិកណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

ប្រការនេះជាការបង្ហាញឱ្យឃើញពីមោទកភាពជាតិ សាមគ្គីភាពជាតិ និងជាសមិទ្ធផលមួយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ។
សម្រាប់ខេត្តសៀមរាប សូមសំដែងនូវការសាទរយ៉ាងក្រៃលែងចំពោះសម្បត្តិបេតិកភណ្ឌជាតិ ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។