ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យមានការដឹកលើសទម្ងន់

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវកុំឱ្យមានការដឹកលើសទម្ងន់ដែលអាចបង្កឱ្យខូចខាតដល់ផ្លូវថ្នល់។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) ប្រវែងជាង១៣៤គីឡូម៉ែត្រ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សូមមានការយកចិត្តទុកដាក់ក្នុងការគោរពច្បាប់ចរាចរណ៍ ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ផងដែរ។ សម្តេចបានបន្តថា យើងមានការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃ ច្រើនជាងការស្លាប់ដោយសារជំងឺកូវីដ-១៩ ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើស្រវឹងកុំបើកបរ បើបើកបរកុំផឹកគ្រឿងស្រវឹង ដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។