ព័ត៌មានជាតិ

រដ្ធបាលខេត្ត បើកកិច្ចប្រជុំធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការអនុវត្តការងារអត្រានុកូលដ្ឋាន របស់ឃុំ សង្កាត់ទាំងអស់ និងក្រុង ស្រុកទាំង១៣ នៃខេត្តព្រៃវែង

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោក លាត ភិរុណ អភិបាលរងខេត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការអនុវត្តការងារអត្រានុកូលដ្ឋាន របស់ឃុំ សង្កាត់ទាំងអស់ និងក្រុង ស្រុកទាំង១៣ នៃខេត្តព្រៃវែង។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី៖
-លោកនាយករងរដ្ឋបាលសាលាខេត្ត
-អភិបាលក្រុងស្រុកទាំង១៣
-លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត -ប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋានខេត្ត
-ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ក្រុង ស្រុកទាំង១៣
-ប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុកទាំង១៣ និងមន្រ្តីពាក់ព័ន្ធ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។