ព័ត៌មានជាតិ

ឥទ្ឋិពលនៃគ្រឿងញៀន បុរសម្នាក់បង្កហិង្សាក្នុងគ្រួសារ ទាំងរំលងអាធ្រាត កម្លាំងសមត្ថកិច្ចអន្តរាគមន៍ ជាងមួយម៉ោងទើបឃាត់ខ្លួនបាន.!

(សៀមរាប) ៖ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់
របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅវេលាម៉ោង ០១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជា រតនៈ នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានដឹកនាំកម្លាំងចុះឡោមព័ទ្ធផ្ទះមួយកន្លែង ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពេជ្រ តារា ហៅ ដាលោកតាណឺយ ភេទប្រុស អាយុ ៣២ឆ្នាំ ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបង្កហិង្សាក្នុងគ្រួសារ ។
ក្នុងប្រតិបត្តិការបង្ក្រាបដែលមានរយៈពេលជាងមួយម៉ោង សមត្ថកិច្ចដកហូតបានសារធាតុញៀនពណ៌សថ្លាចំនួន ០១កញ្ចប់ និងអាវុធធ្វើសកម្មភាពចំនួន ០៣ រួមមាន: ផ្គាក់ចំនួន ០១ដេីម ដំបងពីរកំណាត់ចំនួន ០១ និងដំបងវាយកូនបាល់ចំនួន ០១ ព្រមទាំងឧបករណ៍ជក់គ្រឿងញៀន ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងអន្តរាគមន៍បានប្រគល់ជនសង្ស័យ និងវត្ថុតាង ជូនកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនអនុវត្តនីតិវិធីបន្ត ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។