ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោក អ៊ំ សេងអ៊ូ ក្នុងស្រុកស្ទឹងត្រង់

(កំពង់ចាម) ៖ នារសៀលថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោក អ៊ំ សេងអ៊ូ មេឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែមករា ២០២៤ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិទី១ ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់។

ក្នុងឱកាសដ៏សោកសង្រេងនោះ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមសហការី បានឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធសពលោកមេឃុំព្រះអណ្តូង បានអញ្ជើញទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។